ការិយាល័យនាយករដ្ឋមន្ត្រី Pedro Sanchez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Cisco Systems Inc នឹងបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប semiconductor ថ្មីមួយនៅក្នុងទីក្រុងបាសេឡូណា ភាគឦសាននៃប្រទេសអេស្ប៉ាញ។
ក្រុមហ៊ុនបាននិយាយថាគម្រោងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថាផែនការ PERTE នៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ semiconductor ដោយប្រើមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុបដែលបែងចែករហូតដល់ ១២,១៧ ពាន់លានដុល្លារ។
លោក Sanchez បាននិយាយបន្ទាប់ពីជួបជាមួយលោក Chuck Robbins ដែលជានាយកប្រតិបត្តិនៃបណ្តាញនៃក្រុមហ៊ុនឧបករណ៍បណ្តាញ និងក្រុមហ៊ុនអាជីវកម្ម Software ថា “អេស្ប៉ាញកំពុងក្លាយជាតួអង្គសំខាន់ក្នុងការសម្រេចបាននូវគោលដៅរបស់ EU ក្នុងការឈានដល់ ២០ ភាគរយនៃទីផ្សារបន្ទះឈីបពិភពលោកនៅត្រឹមឆ្នាំ ២០៣០” ។
ក្នុងនោះអឺរ៉ុបកំពុងស្វែងរកការពង្រឹងឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និងអាស៊ី ដែលបង្កអោយមានកង្វះខាតជាសកលនៃ semiconductors និងការស្ទះខ្សែសង្វាក់ផ្គត់ផ្គង់។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Volkswagen SEAT របស់អេស្បាញបាននិយាយថាខ្លួននឹងបន្តគម្រោងតម្លៃ ១០ ពាន់លានអឺរ៉ូដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយនៅក្នុងប្រទេសអេស្ប៉ាញ៕